ផ្ទះប្រជាពលរដ្ឋនៅស្រុកគូលែន ០២ខ្នង រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ

ខេត្តព្រះវិហារ​៖ ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០:៣០​ នាទីព្រឹក​ មានករណីអគ្គិភ័យ​មួយ​បាន​កើត​ឡើងដែល​ស្ថិតនៅភូមិថ្នល់បែកឃុំថ្មី ស្រុកគូលែន​ ខេត្តព្រះវិហារ​ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ស៊ុន គឹមសៀន ភេទប្រុស​ អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ ណេត​ ងួត​ និង ខូចខាត:ផ្ទះចំនួន០២ខ្នង។

-ផ្ទះទី១ មានទំហំ​ ៩×១២​ មែត្រ​ ដំបូលប្រក់ក្បឿងជញ្ជាំងបាំងក្តាក្រាលរនាបក្តា​ ។

-ផ្ទះតូចទី២ មានទំហំ​ ៥×៦​ មែត្រ​ តំបូលប្រក់ស្បូវជញ្ជាំងបាំងក្តា ក្រាលរនាបក្តារួមនឹងទ្រព្យសម្បត្តិ​ ។

-​ ស្រូវចំនួន​ ០៤តោន

-​ ប្រាក់ចំនួន​ ១០ លានរៀល

-​ ម៉ូតូចំនួន​ ០១គ្រឿង​ (ម៉ាកស្មាស់រីវូ)​ និងសម្ភារះមួយចំនួនទៀត​ ។ មូលហេតុបណ្តាល​មក​ពី​ឆ្លងចរន្ត​អគ្គិសនី​ (ម្ចាស់ផ្ទះមិននៅ)​ ។

ប្រតិបត្តិការពន្លត់បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១​ គ្រឿង​ បាញ់ទឹកពន្លត់អស់ចំនួន០១ឡាន​ ស្មើនឹង ០៦ ម៉ែត្រគូប៕