ផ្ទះប្រជាពលរដ្ឋនៅស្រុកកំពង់សៀម ០៣ខ្នង រងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ
ខេត្តកំពង់ចាម៖ ថ្ងៃអាទិត្យ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២១:១០នាទីយប់ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជារថយន្តចំនួន០៦គ្រឿង ចេញជួយអន្តរាគមន៍ក្រោមការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គិភ័យ ។អគ្គិភ័យនេះបណ្ដាលអោយឆេះរាលដាលអស់ផ្ទះប្រជាពលរដ្ឋចំនួន ០៣ផ្ទះ ។
ផ្ទះទី១ ម្ចាស់ផ្ទះ ឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ ភេទស្រី អាយុ៥៤ឆ្នាំ ។ បណ្ដាលអោយបាត់បង់សម្ភារមានដូចជា :
- ផ្ទះទំហំ ៧×១៣ មែត្រ ប្រកក្បឿង ជញ្ជាំងក្ដារឆេះអស់ទាំងស្រុង ។
- ម៉ូតូចំនួន ០៣ គ្រឿង
- ទឹកប្រាក់ចំនួន ៣,០០០ដុល្លា
- មាសចំនួន ០៨ជីកន្លះ និងសម្ភារប្រើប្រាស់មួយចំនួន ។
ផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ ញឹក សាវ៉ុន ភេទស្រី អាយុ៦៣ឆ្នាំ (ម៉េម៉ាយ) ។ បណ្ដាលអោយបាត់បង់សម្ភារមានដូចជា :
- ផ្ទះទំហំ ៥×៦ មែត្រ ប្រកដែក ជញ្ជាំងក្ដារឆេះអស់ទាំងស្រុង ។
- ប្រាក់រៀល ៩០០,០០០ រៀល
- អង្ករចំនួន ០១ បេ និងសម្ភារប្រើប្រាស់មួយចំនួន ។
ផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះ ស គុយលឹម ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុង ភេទស្រី អាយុ៦៤ឆ្នាំ ។ បណ្ដាលអោយរងរបួស និងបាត់បង់សម្ភារមានដូចជា :
- ផ្ទះទំហំ ៧×១៥ មែត្រ ប្រកក្បឿង ជញ្ជាំងក្ដារឆេះអស់ទាំងស្រុង ។
- ម៉ូតូចំនួន ០៥ គ្រឿង
- ទឹកប្រាក់ចំនួន ៦,០០០ ដុល្លា និងសម្ភារប្រើប្រាស់មួយចំនួន។
- បណ្ដាអោយរងរបួស ឈ្មោះ គឹម សុង ភេទ ស្រី របួសរលៀកត្រង់ខ្នង រលៀកដៃខាងស្ដាំ និងជើងខាងឆ្វេង ។
មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង ដែលចេញជួយអន្តរាគមន៍ដែលក្នុងនោះមាន:
- រថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន ០១គ្រឿង ។
- រថយន្ដមកពីស្រុកព្រៃឈរចំនួន ០១គ្រឿង ។
- រថយន្ដមកពីស្រុកកងមាសចំនួន ០១គ្រឿង ។
- រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន ០៣គ្រឿង ។
- ប្រើប្រាស់ទឹកអស់ចំនួន ១០ រថយន្ដ ។
គ្រោះថ្នាក់អគ្គីភ័យនេះបានរលត់ដោយមិនមានការឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបន្តទៀតឡើយ៕