ប្រច័ណ្ឌបុរសជាប្តីបានប្រើអំពើហិង្សារហូតឈានទៅដល់ដុតផ្ទះខ្លួនឯងបណ្តាលអោយខូចខាតទាំងស្រុង
មណ្ឌលគិរី÷ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយសារតែភ្លើងប្រច័ណ្ឌ និងប្រពន្ធបុរសជាប្តីបានប្រើអំពើហិង្សារហូតឈានទៅដល់ដុតផ្ទះខ្លួនឯងបណ្តាលអោយខូចខាតទាំងស្រុង។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២២និង ១០នាទី ដោយបុរសជាប្តីបានដុតបំផ្លាញផ្ទះខ្លួនឯងបណ្តាលអោយឆេះខូចខាតទាំងស្រុងនៅត្រង់ចំណុចចុងអូប្រង់ ស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរី។សម្ភារ:ដែលបានខូចខាតរួមមានដូចខាងក្រោម÷
១.ផ្ទះទំហំ 0៥ ម៉ែត្រ×នឹង 0៦ម៉ែត្រធ្វើអំពីឈើប្រកស័ង្កសីចំនួន០១ខ្នង
២.ស្រូវ ៣៥បេនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតដូចជាចានឆ្នាំងខោអាវមុងភួយនិងពាងទឹកចំនួន0១។
ជនបង្កជាប្តីមានឈ្មោះ ក្លឹង សុី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិព្នងមានទីលំនៅបច្ចុប្បន្នរស់នៅឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរី។
ប្រពន្ធឈ្មោះថាំ បឺប ភេទស្ រីអាយុ២៣ឆ្នាំ ជនជាតិព្នងមានទីលំនៅបច្ចុប្បន្នភូមិស្រែហ៊ុយឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
អង្គហេតុ៖ នៃការដុតផ្ទះខាងលើនេះបណ្តាមកពីភ្លើងប្រច័ណ្ឌនិងប្រពន្ធដោយស្រ្តីជាប្រពន្នបានទៅផឹកស្រានៅផ្ទះរបស់បងប្អូនបុរសជាប្តីបានបបួលមកផ្ទះវិញតែស្រ្តីជាប្រពន្នមិនព្រមមករហូតកើតជាភ្លើងប្រច័ណ្ឌបង្កជាអំពើហិង្សាឈានទៅដុតផ្ទះខ្លួនឯងចោលតែម្តង៕