ឃាត់ខ្លួនក្មេងទំនើង ០៦នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

ស្ទឹងត្រែង៖ ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីហឹង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពបង្កអុកឡុកកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ដកហូតវត្ថុតាងម៉ូតូ ចំនួន ០១គ្រឿង និងកាំបិតផ្គាក់ចំនួន ០១ ក្នុងនោះ÷

១/ ឈ្មោះ សុខ ប៊ុនណេង (ហៅក្រៅ អាព្រៃវែងជាមេខ្លោង) ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

២/ ឈ្មោះ ឡន ចាន់ឡី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

៣/ ឈ្មោះ លឺន បូណា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

៤/ ឈ្មោះ ឡាំ សុខហំ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

៥/ ឈ្មោះ ម៉េង វុត្ថា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

៦/ ឈ្មោះ មុត សុភ័ត្រ្តា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online