ABA វិនិយោគក្នុងទំហំទឹកប្រាក់ 30លានដុល្លារ លើសញ្ញាបណ្ណសាជីវកម្ម ដើម្បីចូលរួមជាមួយការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ

ធនាគារ​ ABA ប្រកាសថា​ស្របតាមបេសកកម្ម និងការបន្តប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេស ធនាគារ ABA មានមោទនភាព ប្រកាសអំពីការវិនិយោគក្នុងទំហំទឹកប្រាក់ 30 លានដុល្លារ លើសញ្ញាបណ្ណសាជីវកម្ម ដើម្បីចូលរួមជាមួយការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្នុងនាមជាគ្រឹះស្ថានបម្រើសេវាហិរញ្ញវត្ថុឌីជីថលឈានមុខនៅក្នុងប្រទេស ABA ជឿជាក់ថា គម្រោងដ៏ធំនេះ នឹងជួយជំរុញដល់វិសាលភាពសេដ្ឋកិច្ចកម្ពុជានៅទូទាំងតំបន់ និងកំណើនបន្ថែមទៀតនៃវិស័យទេសចរណ៍ និងវិស័យភ័ស្តុភារកម្មនៃសេដ្ឋកិច្ចកម្ពុជាយ៉ាងប្រាកដ។

​ពិធី​ចុះហត្ថលេខា​លើ​ការ​វិនិយោគ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​14​ ធ្នូ​ រវាង​ធនាគារ​ ABA​ និង​ ក្រុមហ៊ុន​អូ​វើ​ស៊ី​ ខេ​ម​បូ​ឌា​ន​អ៊ិ​ន​វេស​មិន​ ឯ​.​ក​ (OCIC)​ រួម​ជាមួយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ អ៊ែ​រ​ផត​ អ៊ិ​ន​វេស​មិន​ ឯ​.​ក​ (CAIC)​។​ ដោយ​មានការ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អាកាសយានដ្ឋាន​នេះ​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដ៏​ធំ​ដែល​នឹង​ជួយ​បង្កើន​ការ​វិនិយោគ​របស់​ប្រទេស​ និង​ការ​ទាក់ទាញ​ផ្នែក​ទេសចរណ៍​។​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​នេះ​ ថា​ “​យើង​មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ដល់​ការ​កសាង​សមិទ្ធផល​ដ៏​លេចធ្លោ​មួយ​នេះ​របស់​កម្ពុជា​ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។​ យើងខ្ញុំ​នៅ​ធនាគារ​ ABA​ ជឿជាក់​ថា​ គម្រោង​ដ៏​ធំ​នេះ​ នឹង​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​វិសាលភាព​ សេដ្ឋកិច្ច​កម្ពុជា​នៅ​ទូ​ទាំង​តំបន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​នឹង​ជួយ​ដល់​កំណើន​បន្ថែម​ទៀត​នៃ​វិស័យ​ទេសចរណ៍​ និង​វិស័យ​ភ័ស្តុភារ​កម្ម​នៃ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​”​។

​ការ​វិនិយោគ​នេះ​ ធ្វើ​ឡើង​ស្រប​តាម​បេសកកម្ម​របស់​ ABA​ ដែល​ប្រតិបត្តិការ​ក្នុង​នាម​ជា​ដៃគូ​ជាមួយ​ធុរកិច្ច​កម្ពុជា​និង​ប្រជាជន​កម្ពុជា​។​ ​ធនាគារ​បាន​នឹង​កំពុង​បន្ត​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​ជាតិ​។​

ជាក់ស្ដែង​ភាគ​ហ៊ុ​និក​ ABA​ បាន​វិនិយោគ​ទឹកប្រាក់​ 1.2​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ដើមទុន​របស់​ធនាគារ​ ដែល​រួម​មាន​មូលធន​ភាគ​ហ៊ុ​និក​ជិត​ 1.1​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ 100​ លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​បំណុល​បន្ទាប់បន្សំ​។​ភាគ​ហ៊ុ​និក​ ABA​ ជឿជាក់​លើ​សក្តានុពល​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​បាន​រក្សា​ប្រាក់​ចំណេញ​ទាំងអស់​នៅ​ក្នុង​ធនាគារ​ជា​ការ​វិនិយោគ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​របស់​ ABA​ និង​បុគ្គលិក​របស់​ខ្លួន​។​

​ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ ធនាគារ​ ABA​ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ ក្រោយ​ បាន​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​ចំនួន​ 200​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ ធនាគារ​ ក៏​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ ដោយ​ទទួល​ បាន​លិខិត​សរសើរ​ ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ សម្រាប់​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ និង​ភាព​រីក​លូតលាស់​នៃ​សេដ្ឋកិច្ចជាតិ​ ក្នុង​នាម​ជា​សហគ្រាស​ដែល​បាន​បង់ពន្ធ​ច្រើន​ជាងគេ​លំដាប់​ទី​ ១២​ ក្នុង​ចំណោម​អ្នក​បង់ពន្ធ​ទាំងអស់​ក្នុង​ឆ្នាំ​ 2020​។​

ធនាគារ​ ABA​ ក៏​បាន​រួមចំណែក​ជួយ​ដល់​វិស័យ​ជាក់ស្ដែង​នៃ​សេដ្ឋកិច្ច​ តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​ ដែល​ មាន​ស្ថិរភាព​ និង​ផលិតភាព​តូច​ធំ​នានា​ និង​បាន​ផ្ដល់​កម្ចី​ក្នុង​ទឹកប្រាក់​ 5.2​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ករួច​ហើយ​។​ ដោយ​បច្ចុប្បន្ន​កំពុង​បម្រើ​អតិថិជន​ប្រមាណ​ជិត​ 2​ លាន​នាក់​ ធនាគារ​ក៏​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ឌី​ជី​ថ​ល​របស់​កម្ពុជា​ ដែល​សម្រួល​ដល់​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ ABA​ Mobile​ បាន​ជួយ​សម្រួល​ដល់​អាជីវកម្ម​ និង​រូបវន្តបុគ្គល​ជា​ច្រើន​ ដោយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​ មានការ​ប្រើប្រាស់​ចំនួន​ 400​ លាន​ប្រតិបត្តិការ​ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ 210​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។​

ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​ ABA​ ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ អាច​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ផ្ដល់​ការងារ​ដល់​ បុគ្គលិក​ក្នុងស្រុក​ប្រមាណ​ជិត​ 7,000​នាក់​ នៅ​តាម​បណ្ដា​ 80​ សាខា​និង​បណ្ដាញ​របស់​ខ្លួន​ ដោយ​បន្ត​វិនិយោគ​ដល់​ ការ​បណ្ដុះបណ្ដាល​ និង​អភិវឌ្ឍ​បុគ្គលិក​ជា​ប្រចាំ​ផង​ដែរ​។​

ស្រប​តាម​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន​ ធនាគារ​ ABA​ បាន​ចូលរួម​ជា​ទៀងទាត់​ក្នុង​កម្មវិធី​បរិច្ចាគ​ និង​ សប្បុរសធម៌​ក្នុងអំឡុងពេល​ដែល​ខ្លួន​ប្រតិបត្តិការ​ធុរកិច្ច​។​ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​ ធនាគារ​បាន​ផ្ដល់​ជំនួយ​ ប្រមាណ​ 1.5​លាន​ដុល្លារ​ ដោយ​បាន​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​ កីឡា​ អប់រំ​ សកម្មភាព​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​ 19​។​

​ជាមួយ​ការ​វិនិយោគ​ទឹកប្រាក់​ 30​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​សញ្ញា​បណ្ណ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ធនាគារ​ ABA​ សូម​បង្ហាញ​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​បន្ថែម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សុខុមាលភាព​សង្គម​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

ប្រភព÷ PNN