គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការឆ្លងចរន្តអគ្គីសនី​ បានបង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់​ ១ល្វែង និងខូចខាតសម្ភារៈមួយចំនួនទាំងស្រុង​

នាវេលាម៉ោង​ ១២និង១៥នាទី​ ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចផ្ទះលេខ៤៤J៣​ ផ្លូវបេតុងលេខ៣៨E៤ ក្រុម១​ ភូមិត្រពាំងល្វា២​ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញអស់ផ្ទះ​ ១ល្វែង និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ លី​ ឃុន ភេទប្រុស អាយុ​ ៤០ឆ្នាំ​ មុខរបរ លក់គ្រឿងស្នោរ​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ ឆ្លងចរន្តអគ្គីសនី។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះផ្ទះល្វែង​ ទំហំ​ ៤ម៉ែត្រ x ១៦ម៉ែត្រ​ ឆេះអស់ទាំងស្រុង​ ព្រមទាំងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង​ និងបណ្តាលរាលដាលដល់ផ្ទះចំនួន​ ២ល្វែង​ បណ្តាលឲ្យរងការខូចខាត។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២២គ្រឿង ប្រើប្រាស់ទឹកអស់​ ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រ​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ២និង០០នាទីនាថ្ងៃដដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online