មុខសញ្ញាជាជនសង័្សយឆក់យកទូរស័ព្ទដៃម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់បន្ទាប់ពីធ្វេីសកម្មភាពបានមួយថ្ងៃ

កាលពីថ្ងៃពុធ ១១កេីត​ ខែ​មិគសិរ​ ឆ្នាំឆ្លូវត្រី​ស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​១៥ខែធ្នូ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១២ និង​ ១៥ នាទី​នៅ​ចំណុចភូមិកំពង់ក្របីសង្កាត់​ស្វាយប៉ោ​ក្រុងបាត់ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការ​ នៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ រួមនឹងយោបល់​លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោ​យ​មានការសម្របសម្រួលលើ​នីតិវិធីពី​ ឯកឧត្តម​កែវ​ សុជាតិ​ ព្រះរាជវអា​ជ្ញា​នៃ​អយ្យ​ការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ ផង​នោះលោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង នាយការិយាល័យ​ នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាលបាន​ដឹក​នាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​សហ​ការ​ជាមួយ​កម្លាំង​ការិយា​ល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដែល​ដឹកនាំ​ដោ​យ​​លោក​វរសេនី​យ៍ទោ​ វ៉ាន់​ តារ៉ា​ ជា​នាយរងការិ​យាល័យ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​ខាងលើ មួយករ​ណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័​យ​ចំនួ​ន០១នាក់​ មក​កាន់​ស្នងការដ្ឋាន ​ដេីម្បីសាកសួរ​ស្រាវជ្រាវក្នុងនោះគឺ៖

ឈ្មោះ​ ​បូ ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងដកហូត​រួម​មាន​៖​

– ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1A-2686 ជាមធ្យោបាយធ្វើសកម្មភាព។

-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ។

សូមជម្រាបជូនថា កាលពី​ថ្ងៃទី​១៤ខែ​ធ្នូ ឆ្នាំ​២០​២១​ វេលាម៉ោង​ ១៥ និង ២៥នាទី​ នៅ​ចំណុច​ភូមិ១៣​មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់​ដំ​បង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេីសកម្មភាពឆក់​ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ពីជនរងគ្រោះឈ្មោះ ឆុន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅចំណុចកើត​ហេតុខាងលើ ។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លង​តាមរយៈការ​ស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខ​សញ្ញានិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំ​ណុំរឿង​បញ្ជូន​ជនសង័្សយទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់​ រីឯវត្ថុតាងបាន​ប្រគល់ជូនជនរងគ្រោះវិញ ៕