កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុន លាបហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ ព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ផ្លក់ ចយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
សម្ភារៈដកហូត៖ ម៉ូតូម៉ាកហុងដា Clickពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1HS 9747។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕