គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការឆ្លងចរន្តអគ្គីសនី​ បង្កជាអគ្គិភ័យឆាបឆេះរោងកម្មករស្នាក់នៅអស់​ ៤៤បន្ទប់ និងសម្ភារៈប្រេីប្រាស់មួយចំនួន

គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការឆ្លងចរន្តអគ្គីសនី​ បានបង្កជាអគ្គិភ័យឆាបឆេះរោងកម្មករស្នាក់នៅអស់​ចំនួន​ ៤៤បន្ទប់ និងសម្ភារៈប្រេីប្រាស់​ និងខោអាវកម្មករ​ នាវេលាម៉ោង​ ១២និង៥០នាទី​ ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២១​ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចរោងកម្មករស្នាក់នៅ​ ក្នុងបុរី​ ប៉េង​ ហួត​ បឹងស្នោរ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ សួង​ ចាន់ដិន ភេទប្រុស អាយុ​ ៣៤ឆ្នាំ​ មុខរបរ អ្នកគ្រប់គ្រងរោងស្នាក់នៅរបស់កម្មករ​ បុរី​ ប៉េង​ ហួត​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ ឆ្លងចរន្តអគ្គីសនី។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះរោងកម្មករឈេីប្រក់ស័ង្កសី ទំហំ​ ២០ម៉ែត្រ x ៦០ម៉ែត្រ​ អស់​ ៤៥បន្ទប់​,​ សម្ភារៈ​ប្រេីប្រាស់​ និងខោអាវរបស់កម្មករ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៦គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន​ ២គ្រឿង​ ពុំបានប្រេីប្រាស់ទឹក,​ រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យរបស់បុរី​ ប៉េង​ ហួត​ បឹងស្នោរ​ ចំនួន​ ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៥ឡាន​ ស្មេីរនឹង​ ៣០ម៉ែត្រគូប​​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១៤និង១៥នាទីនាថ្ងៃដដែរ៕