NOCC បន្តបញ្រ្ជាបគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានរៀបចំ កម្មវិធីបញ្ជ្រាបការផ្សព្វផ្សាយ គុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយ ពីដំណើរឆ្ពោះ ទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិទ្យាល័យឫស្សីកែវ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
លោក ញ៉ាន សុខវិសាល គ្រូឧទ្ទេសប្រចំា កម្មវិធីនេះ និងជាប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិនៃNOCC បានគូសបញ្ជាក់ថា នេះការបញ្ជាបការផ្សព្វផ្សាយជូនទៅដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានានៅភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីលើកឡើងពីអ្វីដែលជាសារៈសំខាន់ៗ ក្រៅអំពីការប្រកួតកីឡាអូឡាំពិក ក្នុងបំណងឲ្យយុវជនបានយកទៅអនុវត្តនៅក្នុងការរស់នៅ និងការសិក្សារបស់ពួកគាត់។ អ្វីដែលរឿងសំខាន់មួយទៀត គឺវាគ្មិនសំខាន់ៗបានបញ្ជ្រាបជូនដល់សិស្សានុសិស្សអំពីការចូលរួមគាំទ្រនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោក សង្កេតឃើញថា ការចូលរួម របស់ប្អូនៗសិស្សានុវសិស្ស ពេលនេះគឺពួកគាត់ ចូលរួមដោយភាពសប្បាយរីករាយនឹងការលេងកីឡា និងបានស្វែងយល់ពីចំណេះដឹងនៃចលនាអូឡាំពិក ដែលវាគ្មិនយើងបានផ្តល់ជូនដល់ពួកគាត់។ ជាមួយគ្នានោះ យើងបានលើកទឹកចិត្តដល់សិស្សានុសិស្ស អំពីការចូលរួមក្នុងផ្នែកណាមួយ ក្នុងឋានៈម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕