ទំនិញខូចគុណភាពជិត ៥០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ប្រមាណ ៧០០លីត្រត្រូវបានកម្ទេចចោលនៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ÷ លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញមិនអនុលោមរយៈពេលជិត ២ខែមកនេះ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤៩០គីឡូក្រាម និងអាលកុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០០លីត្រនៅទីលានចាក់សម្រាមខណ្ឌដង្កោ ដែលទំនិញទាំងអស់នោះត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតនៅលើបណ្ដាទីផ្សារ តាមឃ្លាំងស្ដុក ផ្សេងៗមករក្សាទុករយៈពេលជិត ២ខែកន្លង៕