គណៈកម្មាធិការ​កណ្ដាលសម្រេច​បោះឆ្នោត​ជ្រើសតាំង ​សម្តេច​ពិជ័យ​និង ​លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ជាអនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៣ អាណ​ត្តី​ទី​៥ នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ សម្ដេច​ក្រឡាហោម ស ខេង​ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រួម​នឹង​ថ្នាក់ដឹកនាំ​ថ្នាក់កណ្ដាល​សរុប ៣៥​រូប ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិការ​នៃ​គណកម្មាធិការ​កណ្ដាល​ចំនួន ៧៧៥​រូប ដែល​ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​អគារ​វិមាន​៧​មករា នៃ​ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) ។

​នៅក្នុង​សន្និបាត​នេះ គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជនកម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែលជា​សមាជិក​គណៈអចិន្ត្រៃយ៍គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​សូម​ជម្រាបជូន​ថា បច្ចុប្បន្ននេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​អនុប្រធាន​ចំនួន​៤​រូប រួមមាន​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ សម្តេច​ក្រឡាហោម ស ខេង​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ។

​គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​សរុប​ចំនួន ៨៣៧​នាក់ ក្នុងនោះ​មាន​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ចំនួន​៣៧​នាក់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online