កុដមួយខ្នងនៅវត្តព្រះធាតុឆ្វេង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអាទិត្យ ៧ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១១:១០ នាទីព្រឹក ដែលស្ថិតនៅចំណុចវត្តព្រះធាតុឆ្វេង ភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីឆាបឆេះកុដមួយខ្នងទំហំ ០៨x០៦ ម៉ែត្រ ធ្វើពីឈើជញ្ជាំងក្តាប្រកក្បឿង ។ សម្ភារៈខូចខាត:
- ព្រះបទ៣០ផ្ទាំង
- ខ្សែពួរ០១ ប្រវែល២០០ម៉ែត្រ
- ម៉ូទ័រកាត់ចំនួន ០២
- គ្រែចំនួន ០២
- ថវិកាចំនួន ៦០ មុឺនរៀល រួមទាំងសំភារះមួយចំនួនទៀត ។ មូលហេតុបណ្តាលមកពីអុចធូកទៀនធ្វេសប្រហែស ។ ក្នុងកិច្ចប្រតិបត្តិការនោះផងដែរបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៣រថយន្ត ទើបរលត់ទាំងស្រុង និងមិនបណ្តាលអោយឆេះរាលដាល់ដល់កុដផ្សេងទៀតនឹងគ្រោះថ្នាក់ដល់មនុស្សឡើង ៕