នគរបាលស្រុកថ្មគោលឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយក្នុងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ
នៅថ្ងៃអាទិត្យ៧រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣ និង ១០នាទី នៅចំណុចឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងមានករណីរួមភេ.ទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំមួយបាន
កើតឡើងដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ ធ.ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅមូលដ្ឋានខាងលើបានរួមភេទជាមួយនឹងជនរងគ្រោះជាអនីតិជនឈ្មោះ ខ.រ. ភេទស្រី អាយុ ១០ឆ្នាំបានសម្រេច។
នៅក្រោយពេលកេីតហេតុនិងទទួលបាននូវពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យខាងលេីមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
ពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់៕