គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការឆ្លងចរន្តអគ្គីសនី​ បានបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង និងសម្ភារៈអស់ទាំងស្រុង

គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការឆ្លងចរន្តអគ្គីសនី​ បានបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង និងសម្ភារៈអស់ទាំងស្រុង នាវេលាម៉ោង​ ២០និង១៥នាទី ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២១​ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ទីតាំងខាងលេី​មានឈ្មោះ ស៊ុក​ គ្រៀវ​ ភេទស្រី​ អាយុ​ ៤៦ឆ្នាំ​ មុខរបរ​ លក់កាហ្វេ ហេីយចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ ឆ្លងចរន្តអគ្គីសនី។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះផ្ទះឈេីប្រក់ស័ង្កសី​ ទំហំ​ ២ម៉ែត្រ x ៣ម៉ែត្រ​ ចំនួន​ ៥ខ្នង​អស់ទាំងស្រុង​ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៦គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប​ និងរថយន្តជំនួយពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន ៤គ្រឿង​ ពុំប្រើប្រាស់ទឹក​ និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ២១និង៤៥នាទីនាថ្ងៃដដែរ៕