ទំនិញដែលមិនមានភាពអនុលោមប្រមាណជិត ៤០តោនត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តព្រះសីហនុធ្វើការកម្ទេចចោល

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុបានធ្វើការកម្ទេចចោលនូវទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៧តោន និង៥០០គីឡូក្រាមស្ថិតនៅទីលានចាក់សំរាម។ គួរបញ្ជាក់ថាទំនិញទាំងអស់អស់ត្រូវបានមន្រ្តីជំនាញដកហូតបាននៅលើទីផ្សារ ឃ្លាំងស្ដុក និងចែកចាយទំនិញផ្សេងៗកន្លងមក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online