ក្រុមជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្រើកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃ និងសមគំនិត ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនបាន

កាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣:០០នាទី ជនរងគ្រោះឈ្មោះ សុខ ម៉ារ៉ាឌី ភេទស្រី អាយុ២៧ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ផ្សារថ្មីទី២ ដែលជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាព យកកាំបិទភ្ជង់ប្លន់យកទូរស័ព្ទដៃ ចំនួន០១គ្រឿងម៉ាក IPHONE ៨ Plus ពណ៌មាស កាលយប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទី នៅត្រង់ចំណុចច្រកជណ្ដើរផ្ទះលេខ៦៦E2 ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ក្រោយពីបានទទួលបណ្ដឹងរបស់ជនរងគ្រោះភ្លាម កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ដូចខាងក្រោម៖

១- ឈ្មោះ ធី ពៅ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទលេខ៦៦E4 ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ

២- ឈ្មោះ ឡុង តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៨១ ភូមិ៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ

៣- ឈ្មោះ ឡុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ

៤- ឈ្មោះ នួន សុភត្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ

៥- ឈ្មោះ ប្រាក់ សុភាព ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៦៦E4 ផ្លូវ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online