រថយន្តមួយគ្រឿងបានប្រើលះរោងលាងម៉ូតូមួយកន្លែង បណ្តាលឲ្យរងការខូចខាតទាំងស្រុង

កំពង់ស្ពឺ​៖​ ករណីគ្រោះថ្មាក់ចរាចរណ៍រថយន្ដរេចង្កូតបុកចូលរោងលាងម៉ូតូ​ កាលពី​យប់ថ្ងៃអង្គារ៍​ វេលា​ម៉ោ​ង​ ២២ និង​ ៣០ នាទី នៅលើកំណាត់ផ្លូវលេខ ១០៦ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មានរថយន្ដ ០១គ្រឿង ម៉ាកLEXUS 470 ពណ៌ស ស្លាកលេខភ្នំពេញ​ 2AU-0323 អ្នកបើក​បរឈ្មោះចាន់ អេរិច ភេទប្រុស អាយុ ៣៦ឆ្នាំ រស់​នៅភូមិពង្រ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើក​បរពីទិស​ខាងលិចទៅទិស​ខាង​កើត ហើយបានរេច​ង្កូតមកខាងស្ដាំដៃចូលទៅបុករោងលាងម៉ូតូ ដែល​មានម្ចាស់ឈ្មោះគង់ ឆៃយ៉ា ភេទប្រុស អាយុ​៥៥ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឲ្យគ្រោះថ្នាក់ និងខូចខាតសម្ភារៈ​ រោងលាងម៉ូតូចំនួន ០១រោង​ ខូចទ្វាររមូចំនួន ០១ (ខ្ទិចទាំងស្រុង)​ ខូចរថយន្ដ ០១គ្រឿងធ្ងន់និង​ខូចសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជំនាញចរាចរណ៍​បានចុះពិនិត្យ​និងយកវត្ថុតា​ង​ ​រថយ​ន្ដ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ខេត្ត​ ដេីម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​ រីឯ​ អ្នកបេីកបរ​រថយន្ត​ត្រូវ​នាំយកមកសាកសួរនៅការិ​យាល័យចរាចរណ៍ផ្លូវគោក​៕