ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦:២០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឃិន រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះលេខ០៥F ផ្លូវលេខ៣៤៤Z ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីពេញ ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ ពេជ្រ សុំគោ ហៅ ជ្រូក ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

២- ឈ្មោះ សូ ឌីណា ហៅ ទី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុងលេខ៥៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖ កង់ ម៉ាក SCOTT ពណ៍ទឹកក្រូចនិងអាវុធខ្លី០១ដើមម៉ាក CZ 2075 RAMI 9×19 ជារបស់ជនរងគ្រោះ។

សម្ភារបាត់បង់៖ បន្តោងខ្សែត្បូង ពណ៌ស មានស្រោបប្លាទីនចំនួន០១ (មានតម្លៃប្រហែល១,០០០$ មួយពាន់ដុល្លារសហរដ្ឋអាមេរិច) ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online