ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកសំរាម បុកជាមួយរថយន្តដឹកស្វាយ

ស្រុកព្រៃនប់÷ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៦:៤០នាទី ស្ថិតនៅចំណុចលើស្ពានទឹកសាប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ម៉ាក DAEWOO (រថយន្ដដឹកសំរាម) ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដដឹកសំរាម មានទីលំនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាម ។

បានបុកជាមួយរថយន្ដមួយគ្រឿងម៉ាក HYUNDAI (រថយន្តដឹកស្វាយ ) ពណ៌សលាយខៀវ ពាក់ផ្លាកលេខព្រះសីហនុ ៣A-៥៩៧៨ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយមានមនុស្ស ស្លាប់ ០១នាក់ និងរងរបួស ០១នាក់ ÷

០១.ឈ្មោះ ឈាត ឈឿន ភេទប្រុស អ្នកបើកបររថយន្ដម៉ាក DEVO ស្លាប់នៅនិងកន្លែងកើតហេតុ

០២.អ្នកបើកបររថយន្ដម៉ាក HYUNDAI រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ

បច្ចុប្បន្ន សាកសពកំពុងតែស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕