ចាប់ខ្លួន​ជនសង្ស័យ​យក​កាំបិត​ដាវ​សាំ​ម៉ូ​រ៉ៃ​ ចាក់សម្លាប់ជនរងគ្រោះនៅ​មណ្ឌល​ច​ត្តា​ឡី​ស័កនៅខេត្ត​បាត់ដំបង​

នៅ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១​និង​៣៨​នាទី​ ត្រង់​ចំណុច​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ (​រោងចក្រ​ម្សៅ​មី​)​ ស្ថិត​ក្នុងភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ មាន​ករណី​អំពើហិង្សា​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ។

​ជនសង្ស័យ​មានឈ្មោះ​ ១.​ លី​ សុខា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូ​បេង​ ឃុំ​មេសរ​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ (​រត់គេច​ខ្លួន​)​ ។​ ២.​ឈ្មោះ​ ទិន​ ស៊ី​ញៀន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឈៀង​ ឃុំ​ឬ​ស្សី​សាញ់​ ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្តព្រៃវែង​ (​រត់គេច​ខ្លួន​)​ និង​៣.​ឈ្មោះ​ ម៉ៅ​ ស៊ី​ណា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អង្ក្រង​ ឃុំ​អង្ក្រង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ (​ឃាត់ខ្លួន​បាន​)​ បាន​ធ្វើ​សកម្មភាព​ យក​កាំបិត​ដាវ​សាំ​ម៉ូ​រ៉ៃ​ និង​កូនកាំបិត​កាប់​ ចាក់​ ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ ជេ​ ជាក់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​ខ្មៅ​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ បច្ចុប្បន្ន​ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​ជាមួយ​គ្នា​ បណ្ដាល​ឲ្យ​រង​របួស​ ចំហៀង​ខាងឆ្វេង​ និង​ស្មា​ ចំហៀង​ខាងឆ្វេង​ចំនួន​ ០៤​កន្លែង​ធ្ងន់ធ្ងរ​ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ក្នុង​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាល​ដំបង​ រួម​ទាំង​យោបល់​របស់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ទោ​ ទឹម​ វិ​ឆ័​យ​ អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online