ប្តីកាប់ប្រពន្ធ​និងអ្នកជិតខាងម្នាក់ទៀតស្លាប់​ និងកាប់របួសមនុស្ស៣នាក់​ផ្សេងទៀត​ នៅខេត្ត​កំពង់ធំ​

បុរសម្នាក់ស្រវឹងស្រា មានជម្លោះជាមួយប្រពន្ធយកពូថៅកាប់បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងកាប់អ្នកជិតខាងស្លាប់ម្នាក់ទៀត និងមនុស្សចំនួន៣នាក់ទៀតបានរងរបួស។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ដែលកាន់ពូថៅកាប់ សម្លាប់មនុស្សយ៉ាងព្រៃផ្សៃរូបនេះឈ្មោះ ប៉ុស ឡា រស់នៅភូមិកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនបង្កនេះ បានកាប់លើប្រពន្ធឈ្មោះយ៉ន អឿន អាយុ៣០ឆ្នាំ បណ្ដាលឲ្យស្លាប់ រួចហើយបន្តដេញកាប់លើអ្នកជិតខាងដែលមកជួយបណ្ដាលឲ្យស្លាប់ម្នាក់ទៀត និងរបួសធ្ងន់៣នាក់ទៀត មិនអស់ចិត្តជនបង្កនេះព្យាយាមរារាំងសមត្ថកិច្ច ដោយប្រើវិធី បិតទ្វាសំងំពុះទ្រូង វះគ្រឿងក្នុងសាកសពប្រពន្ធបន្ថែមទៀតផង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online