បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២៤គីឡូក្រាម

ក្រុមមន្ត្រីជំនាញបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប នៅចំណុចផ្លូវអូស៊ីអាយស៊ី រង្វង់មូលនាងមច្ឆា ជិតស្ពានម៉ាឡេ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លទ្ធផល ៖ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ៖

-ឈ្មោះ អ៊ូច លីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ ។ ចាប់យកវត្ថុតាង ៖

-គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE)សរុបរួមទម្ងន់ ២៣ គីឡូក្រាម ៧៣៨ក្រាម ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕