ករណីផ្ទុះឆេះម៉ូតូទឹកមួយគ្រឿង បណ្តាលឲ្យមនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល

ខេត្ត​ព្រះសីហនុ​៖ វេលាម៉ោង​ ១០:៣០​ នាទីព្រឹក​ ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចមុខភូមិកោះរ៉ុងសន្លឹម​ (ភូមិ២៣​) ប្រហែល​១០០ម៉ែត្រ​ ដែលស្ថិតក្នុងសង្កាត់កោះរ៉ុង​សន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ មានករណីផ្ទុះឆេះម៉ូតូទឹកចំនួនមួយគ្រឿងម៉ាក​ Sea Doo ពណ៌លឿង​ កម្លាំងម៉ាស៉ីន ៣០០សេស​ បណ្តាលខូចខាតទាំងស្រុង​ និង​បង្ក​អោយបុរសចំនួន០២​នាក់រងរបួស​ ម្នាក់រងរបួសស្រាល​ និងម្នាក់ទៀតរងរបួសធ្ងន់​ ។

+​ ជនរងគ្រោះ​ទី១.​ឈ្មោះ​ សុខ​ លីហូវ​ ភេទ​ ប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មុខរបរ​ បុគ្គលិក​ម៉ូតូទឹក​ មានទីលំនៅទំនប់រលក​ ស្ថិតនៅភូមិ៣​ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ​ (រងរបួសស្រាលឆេះរលាត់ត្រង់ចុងចិញ្ចេីមខាងស្តាំ)​ ។

+​ ជនរងគ្រោះ​ទី២.ឈ្មោះ​ ហ៊ុត​ វណ្ណ:​ ភេទ​ ប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មុខរបរ​ បុគ្គលិកម៉ូតូទឹក​ មានស្រុកកំណេីតនៅភូមិបឹង​ ឃុំបឹង​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ​ (រងរបួសធ្ងន់រយះដាច់បាតជេីង​)​ ។

មូលហេតុបណ្តាលអោយមានការផ្ទុះឆេះម៉ូតូទឹកខាងលេីនេះគឺបណ្តាលមកពីបញ្ហាឆ្លងចរន្តភ្លេីង​ ។

បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ខាងលេីត្រូវបានក្រុមហ៊ុនអូប័រ​ GTVC របស់​លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ ដឹក​បញ្ជូន​មកសង្រ្គោះនៅគ្លីនិក​ឯកទេសមង្គល​ដោយសុវត្ថិភាព​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online