មនុស្សពីរនាក់រងរបួសធ្ងន់២នាក់ ក្នុងករណីសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ជនសង្ស័យដណ្តើមបានកាំភ្លើងបាញ់រះ៥គ្រាប់
សមត្ថកិច្ចបានអោយដឹងថា មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទះអាវុធ ក្នុងនោះស្ត្រីចំណាស់ម្នាក់រងរបួសត្រូវស្មាស្តាំ និងនារីម្នាក់ទៀតរងរបួសត្រូវដើមដៃស្តាំ បន្ទាប់ពីមានកម្លាំងសមត្ថកិច្ចមួយក្រុមចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យដណ្តើមបានកាំភ្លើង បាញ់រះ៥គ្រាប់ផ្ទួនៗ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវលំ តំបន់សម្បុកគ្រឿងញៀន គោកបញ្ជាន់ ភូមិថ្មគោល៣១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ប្រជាពលរដ្ឋរងគ្រោះ ត្រូវគ្រាប់កាំភ្លើង ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។
ចំណែកកម្លាំងមួយក្រុម ដែលពលរដ្ឋអះអាងថា នគរបាលប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ក្រោយពីឃាត់បានជនសង្ស័យនាំគ្នាចាកចេញទៅបាត់អស់ ៕