ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង អ្នកថ្មើរជើងបណ្តាលឲ្យស្លាប់ម្នាក់

ថ្ងៃចន្ទ០១កើតខែបុស្សឆ្នាំ ឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែ មករាឆ្នាំ២០២២វេលាម៉ោង១៧:៣២នាទី នៅចំណុចកំណាត់ផ្លូវលំស្ថិតក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។

សភាពរឿងហេតុ÷ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហុីយិនដាយ ពណ៏សរ ពាក់ស្លាកលេខកណ្តាល3A -1296 ប្រភេទទេសចរណ៍ អ្នកបើកបររថយន្ត (រត់គេចខ្លួន) រថយន្តបើកបរពីជើងទៅត្បូង (ពីភូមិព្រែកឈ្មោះទៅភូមិព្រែករៃ)ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកជាមួយកុមារាម្នាក់ដែលកំពុងដើរតាមបណ្តោយផ្លូវ ឈ្មោះ ឆុន សារ៉ាវាន់ ភេទ ប្រុស អាយុ២ឆ្នាំ និង៦ខែ មុខរបរក្នុងបន្ទុក មានទីលំនៅ ភូមិ ព្រែករៃ ឃុំ ព្រែករៃ ស្រុកល្វាឯមខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហេតុ)។បញ្ជាក់កន្លែងកើតហេតុមានការប្រែប្រួលមុនពេលសមត្ថកិច្ចទៅដល់)

មធ្យោបាយដែលពាក់ព័ន្ធសមត្ថកិច្ចបានកំពុងស្រាវជ្រាវរកដើម្បីកសាងសំណុំរឿងតាមនិតីវិធី។ចំណែកសាកសពត្រូវបានប្រគល់ជួនក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី។

ការសន្និដ្ឋានមូលហេតុ បណ្ដាលមកពីអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយត្ន័៕