ឃាត់ខ្លួនយុវតីម្នាក់ ករណីជួញដូរសារធាតុញៀន

នៅថ្ងៃទី ០៤-០១-២០២២ វេលាម៉ោង ១៦ម៉៥៥នាទី នៅចំណុចក្រុមហ៊ុនវីរប៊ុនថាំ ផ្លូវ មុន្នីរ៉េត ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

១-ជនសង្ស័យឈ្មោះ ភោគ ពេជ្រ ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ និងទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

សម្ភារៈបន្សល់ទុក៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម, ប្រអប់ជ័រមូលចំនួន០១, ថង់ប្លាស្ទិកពណ៌ស០១, ថង់ប្លាស្ទិកពណ៌ខ្មៅ០១, ថង់ប្លាស្ទិកពណ៌លឿង០១, ប័ណ្ណទទួលបញ្ញើចំនួន០១, និងម៉ូតូចំនួន០១គ្រឿង ម៉ាកណិច ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1E-5347 និងទូរស័ព្ទចំនួន០១គ្រឿងម៉ាកអូប៉ូ ។

ដំណើររឿង៖ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១៦ម៉៥៥នាទី ជនសង្ស័យឈ្មោះ ភោគ ពេជ្រ ភេទ ស្រី បានជិះម៉ូតូចំនួន០១គ្រឿង ម៉ាកណិច ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1E-5347 យកក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម លាក់ទុកក្នុងប្រអប់ជ័រមូលចំនួន០១ដាក់ចូលក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ០១ រុំរួចយកទៅផ្ញើរនៅកន្លែងទទួលបញ្ញើររបស់ក្រុមហ៊ុនវីរប៊ុនថាំ ផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ខណៈនោះអ្នកទទួលបញ្ញើរឈ្មោះ សីហា ជីតា ភេទស្រី មានការសង្ស័យក៏បានហែកកញ្ចប់បញ្ញើរមើលក៏ឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ភោគ ពេជ្រ យកមកប្រគល់អោយកម្លាំងសមត្ថិកិច្ចនៅទីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២តែម្តង។ ជនសង្ស័យឈ្មោះ ភោគ ពេជ្រ បានសារភាពថា ចំពោះក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម ខ្លួនបានយកពីឈ្មោះ រស់ តាំងវ៉ា ហៅហ៊ាង ស្នាក់នៅបន្ទប់ជួលលេខ០៩ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជាអ្នកអោយយកទៅផ្ញើរអោយអ្នកទទួលនៅក្រុងបាវិត ខេត្តស្វាយរៀង។ ដោយបានការសហការពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងសាលាសង្កាត់ស្ទឹងមានជ័យទី២ ដោយមានការឯកភាពពីលោក ហេង ផេង ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យដល់ចំណុចបន្ទប់ជួលលេខ ០៩ តែពុំបានចាប់យកវត្ថុតាងអ្វីឡើយ ចំណែកជនសង្ស័យឈ្មោះ រស់ តាំងវ៉ា ហៅហ៊ាង បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online