ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)

កើតហេតុនៅចំណុចបណ្តោយផ្លូវ ៧៧BT ភូមិចំរើនផល៣ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ០៩ម៉០០នាទី ។

១-ជនសង្ស័យឈ្មោះ សួន សាន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)។ វត្ថុតាងចាប់យក ៖ ម៉ូតូ ០១ គ្រឿងម៉ាក និច ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ១CA-៥៦០៥ លេខតួ+លេខម៉ាស៊ីន=១០០៧២៤ (បែកចង្កៀងមុខរបស់ជនសង្ស័យ) និងទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អាយហ្វូន ១២ប្រូមែក ពណ៌ ប្រផេះ ស៊ីមកាតលេខ ០១២ ៩២៧ ២២៧ (របស់ជនរងគ្រោះ) ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៩ម៉០០នាទី នៅចំណុចបណ្ដោយផ្លូវ៧៧BT ភូមិចំរើនផល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ សំ ម៉ីលីន ភេទស្រី អាយុ២២ឆ្នាំ ជិះម៉ូតូ ០១ គ្រឿងម៉ាកឃ្លីក ពណ៌ស តែម្នាក់ឯង និងបានឈប់ម៉ូតូហើយដកទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អាយហ្វូន ១២ប្រូមែក ពណ៌ប្រផេះ ស៊ីមកាតលេខ ០១២ ៩២៧ ៧២៧ មកនិយាយជាមួយអតិថិជន ពេលនោះស្រាប់តែមានជនសង្ស័យចំនួន ០២ នាក់ឈ្មោះ សួន សាន្ត ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ថា ភេទប្រុស អាយុ១៦ ឆ្នាំ ជិះម៉ូតូ ០១ គ្រឿងម៉ាកនិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ១CA-៥៦០៥ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ (ដោយជនសង្ស័យឈ្មោះ ថា ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ សួន សាន្ត ជាអ្នកអង្គុយខាងក្រោយឆក់យកទូរស័ព្ទដៃ) ហើយជនសង្ស័យទាំង ០២ នាក់ខាងលើបានជិះម៉ូតូរត់គេចខ្លួន ខណៈនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ និងបានស្រែកឆោឡោឡើង បណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ និងប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមផ្លូវដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សួន សាន្ត យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ចំណែកបក្ខពួកឈ្មោះ ថា បានរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះឈ្មោះ សំ ម៉ីលីន បានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕