រថយន្តមួយគ្រឿងបានប្រលះម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ

នៅថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី លើផ្លូវលេខ១៥០Bចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣/២៤ស្ថិតក្នុងភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក សុីណាពណ៌សពាក់ផ្លាកលេខភ្នំពេញ2AR3218 បើកបរដោយឈ្មោះ ឆេង រិទ្ធថារ៉ូ ភេទប្រុសអាយុ ២៩ឆ្នាំ ទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បើកបរចេញពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ពេលបើកមកដល់ចំណុចខាងលើក៏បុកម៉ូតូម៉ាកហុងដាទ្រីម ១២៥សេ.សេ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1K1416 បើកបរដោយឈ្មោះ យិន ហៀ ភេទប្រុស អាយុ២២ឆ្នាំទីលំនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជយ័ បើកចេញពីទិសខាងជើងឆ្ពោះទៅទិសត្បូង ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលអោយអ្នកបើកបរម៉ូតូ(ស្លាប់)នៅកន្លែងកើតហេតុ ។ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង និងប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឃាត់ខ្លួនជនបង្ក(អ្នកបើកបររថយន្ត)ម្នាក់និងវត្ថុតាង(២គ្រឿង)មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនិតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online