ករណីបុរស០២នាក់សាកកំលាងគ្នា បណ្តាលឲ្យមនុស្សម្នាក់ដេកពេទ្យ ឯម្នាក់ទៀតជាប់ខ្នោះ

កោះកុង÷ នៅថ្ងៃទី០៤.០១.២០២២ វេលាម៉ោង ២០ៈ១០នាទីមានករណីហឺង្សាដោយ ចេតនាប្រើដោយអាវុធចំនុចផែទិញផលនេសាទ ស្ថិតក្នុងភូមិនាងកុក ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

បង្ករឡើងដោយឈ្មោះផុង ឌៀប ភេទប្រុស អាយុ ៣៧ ឆ្នាំមុខរបរកម្មករទូកស្នាក់នៅលើទូកនេសាទ បានយកដែកឆាបទៅចាក់ ឈ្មោះអែម សុខគឹមនី ហៅ ពិន ដន ភេទប្រុស អាយុ៣០ ឆ្នាំកម្មករទូកដូចគ្នា ស្នាក់នៅផ្ទះជួលភូមិ ១ ប៉ាក់ខ្លង ត្រូវឆ្អឹងជំនីខាងស្ដាំរបួស រួចឈ្មោះអែម សុខគឹមនី បានយកប៉ែលចូកត្រី ទៅវាយឈ្មោះផុង ឌៀប ត្រូវ ដៃ និងក្បាលរបួសវិញ ។

ក្រោយកើតហេតុ កំលាំងយើងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះផុង ខៀប ដើម្បីបំពេញសំណុំរឿងទៅការិយាល័យជំនាញខេត្តចាត់ការបន្ត មូលហេតុ បង្ករមកពី គំនុំគ្នា ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online