ស្លាប់ម្នាក់ភ្លាមៗដោយសារតែរថយន្តដឹកអំពៅនៅស្រុកឱរ៉ាល់របូតកង់ក្រោយរត់ទៅបុកមនុស្សអង្គុយលេងមុខផ្ទះដោយមិនដឹងខ្លួន
កំពង់ស្ពឺ៖ ៥មករា ២០២២ វេលាម៉ោង ១១ : ២៧នាទីលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រ ៧២_៧៣ ស្ថិតក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឪរ៉ាល ខេត្តកំពង់ស្ពឺ។
រថយន្ត ម៉ាកហុីណូ ក្បាលពណ៌ត្រួយចេក ទ្រុងពណ៌ខៀវ លេខភ្នំពេញ 3B-1259 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន បើកបរពីទិសខាងកើតទៅលិចលុះបើកដល់ចំណុចខាងលើក៏បានរបូតកង់ក្រោយខាងឆ្វេង ដាច់រត់ចូលទៅបុកមនុស្ស២នាក់ កំពុងអង្គុយលេងខាងមុខផ្ទះដោយមិនដឹងខ្លួនឈ្មោះ សុខ សឿន ភេទប្រុស អាយុ៧៩ឆ្នាំ ប្តី(ស្លាប់) និងឈ្មោះអិន អឿន ភេទស្រី អាយុ៦៥ឆ្នាំ ប្រពន្ធ របួសស្រាល។
ក្រោយកេីតហេតុ អ្នកបេីកបររថយន្តបានបន្ដបេីកគេចរហូតមកដល់ចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ គីឡូម៉ែត្រលេខ ៦៥ ទុករថយន្ដចោលគេចខ្លួនតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានចុះអន្ដរាគមន៍នៅកន្លែងកេីតហេតុនិងបានចំណាត់ការយករថយន្ដបង្កមកកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដេីម្បីពិនិត្យកសាងសំណុំរឿងបញ្ជូនទៅជំនាញចាត់ការតាមនីតិវិធីបន្ដ៕