នគរបាលស្រុកកំរៀងឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិម្នាក់អនុវត្តតាមច្បាប់

នៅថ្ងៃ​ សៅរ៍​ ៦កេីត​ខែ​បុស្ស​ឆ្នាំឆ្លូវត្រីស័​ក​ព.ស.​២៥៦៥​ ត្រូវនឹងថ្ងៃទី ៨​ខែមករា ឆ្នាំ២០២២វេលា​ម៉ោង១៤​និង៣០នាទី​អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាលព្រហ្មទ័ណ្ឌ​ លោ​ក​វរសេនីយ៍​ទោ​ វេ​ គឹមចត់​ អធិការនគរបាលស្រុកកំរៀង​ បានដឹកនាំកម្លាំងធ្វេីការឃាត់​ខ្លួនជន​សង័្សយឈ្មោះ​ សាយ រ៉ូ ភេទប្រុ​ស អាយុ២៤​ ឆ្នាំស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់​ដំបង​ពីបទលួចមានស្ថានទម្ងន់ទោស​(ដោ​យ​ការគាស់ទម្លុះទ​ម្លាយ)នាំមកកាន់អិការដ្ឋាននគរបាលស្រុកធ្វេីការស្រាវជ្រាវ។

មូលហេតុដែលឈានដល់ការឃាត់ខ្លួនស្រាវ​ជ្រាវនេះគឺនៅថ្ងៃទី​ ៨​ ខែ​ មករា​ ឆ្នាំ​២០២២​ វេលា​ម៉ោងប្រមាណ៥និង​៣០នាទីព្រឹក​ ជនសង័្សយ​មិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពគាស់ទម្លុះទម្លាយតូបលក់ដូររបស់ជនងគ្រោះឈ្មោះ​ មុិញ សុធារីភេទស្រីអាយុ៣៧ឆ្នាំរស់នៅភូមិអូរ​ដាលើ ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង យក​បានទ្រព្យសម្បត្តិរួមមាន៖

-ស្រាបៀរចំនួន០៤កេសនិងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន ៦៥០,០០០​រៀ(ហុកសិបប្រាំម៉ឺនរៀល)។

នៅក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុក​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវនេះសមត្ថកិច្ចកំណត់​មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនតែ​ម្តង។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតស្រាបៀរមួយ​ ចំនួនប្រគល់ឱ្យម្ចាស់វិញ។

នៅចំពោះមុខសមត្ថកិច្ចមុខសញ្ញារូបនេះបានឆ្លេីយសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពគាស់ទម្លុះទម្លាយតូបលក់ដូររបស់ជនរងគ្រោះនិងលួច​យកទ្រព្យសម្បត្តិពិត​ប្រាកដមែនហេីយតាមការ​ប​ញ្ជាក់ពីសមត្ថកិច្ចនគបាលស្រុកកំរៀង​បានឱ្យដឹង ថាជនសង័្សយរូបនេះធ្លាប់ជាប់ពន្ធនាគារចំនួ​ន​០៣លេីករួចមកហេីយក្នុងអំពេីចោរកម្មនេះតែរូបគេមិនបានរៀងចាលទាល់តែសោះ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានកសា​ងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធី​ច្បាប់៕