ផ្ទះប្រជាពលរដ្ឋ ០៣ខ្នង នៅក្រុងបាត់ដំបងរងកាខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីសនីឆាប់ឆេះ
ខេត្តបាត់ដំបង៖ ថ្ងៃសៅរ៍ ៦ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ០៩:៣០ នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី២២ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង។
១. ឈ្មោះ លឹម សុវ៉ាន់ ភេទប្រុស ផ្ទះទំហំ ៧×៨ មែត្រ ធ្វើអំពីឈើឆេះអស់ទាំងស្រុង (ផ្ទះបង្កហេតុ) ។
២. ឈ្មោះ ចាន់ ហួត ភេទប្រុស អាយុ៦២ឆ្នាំ ទំហំ ១២×១៥ មែត្រ ធ្វើអំពីឈើឆេះទាំងស្រុង (ឆ្លងពីផ្ទះឈ្មោះលឹម សុវ៉ាន់) ។
៣. ឈ្មោះ ហេង កុម្ភះ ភេទស្រី អាយុ៣៣ឆ្នាំ ទំហំ ៥×១៣ មែត្រ ផ្ទះទាមជញ្ជាំងថ្មឆេះរោល (ឆ្លងពីផ្ទះឈ្មោះលឹម សុវ៉ាន់) ។ ក្នុងហេតុការណ៍នេះពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿង រួមមាន៖
- រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ០៣ គ្រឿង
- រថយន្តរបស់អធិការដ្នានស្រុកសង្កែចំនួន ០១ គ្រឿង
- រថយន្តរបស់អធិការដ្ឋានស្រុកឯកភ្នំចំនួន ០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៩ រថយន្តផងដែរ ។
មូលហេតុបណ្តាលមកពីការធ្វេសប្រហែសដាំបាយទុកចោលធ្វេីឲ្យផ្ទុះកំប៉ុងហ្គាសតែម្តង។ កិច្ចប្រតិបត្តិការណ៍នេះបានបញ្ចប់ត្រឹមវេលាម៉ោង ១១:១៥ នាទីព្រឹក ៕