ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់)

ស្រុកត្រាំកក់÷ ថ្ងៃសៅរ៍៦កេីតខែបុស្សឆ្នាំឆ្លូវត្រីស័ក ព.ក២៥៦៥ត្រូវថ្ងៃទី០៨.០១.២០២២វេលាម៉ោង១៦.៣០នាទីចំណុចលេីផ្លូវជាតិលេខ០៣ស្ថិតក្នុងភូមិចោមពលឃុំពពេលមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូម៉ាកC១២៥សេរី២០១៤មួយគ្រឿងគ្មានស្លាកលេខបានធ្វេីសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋឈ្មោះខាត់ សុផលភេទប្រុសអាយុ៤២ឆ្នាំដែលកំពង់ជិះម៉ូតូឌុបប្រពន្ទនិងកូនតាមផ្លូវ​ពីជេីងទៅត្បូង។ដែលមានទីលំនៅភូមិក្រញូងឃុំពោធិអង្គ្រងស្រុកបសេដ្ឋយកបានកាបូបស្ពាយពណ៍ខ្មៅ០១.ទូរសព្វដៃ០១.ប្រាក់រៀល៥០ម៉ឺន។ក្រោយធ្វេីសកម្មភាពជនរងគ្រោះបានជិះម៉ូតូដេញហេីយស្រែកថាចោរៗ លុះមកដល់មុខវត្តចោមពល ជនសង្ស័យបានផ្ដួលម៉ូតូចោលរួចរត់ ខណះនោះត្រូវបានប្រជាពលរដ្ឋជួយចាប់ជនសង្ស័យបានម្នាក់ឈ្មោះសុខ សុខេនភេទប្រុសអាយុ២២ឆ្នាំនៅភូមិពោធិធំឃុំពោធិអង្គ្រងស្រុកបសេដ្ឋព្រមទាំងវត្តុតាង។ចំណែកបក្សពួកម្នាក់ទៀតឈ្មោះញ៉ែម សារិទ្ទហៅជុចបានរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី០៩ ខែមករាឆ្នាំ២០២២ វេលាម៉ោង០៩:០០នាទីសមត្ថកិច្ចយើងបានបន្តការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ញ៉ែង សារិទ្ធ ហៅជុច អាយុ ៣០ឆ្នាំ នៅភូមិពោធិ៍ធំ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បញ្ជាក់ វត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ និងចំពោះជនសង្ស័យកំពង់សាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕