ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​ឆក់​ទូរស័ព្ទ​ដៃតាម​ផ្លូវ​សាធារណៈ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនភ្លាមៗ

នៅ​យប់​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០២២​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បានដឹកនាំកម្លាំង​ចុះ​ស្រាវជ្រាវ​តាម​មុខ​សញ្ញា​ រហូត​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ភ្លាមៗ បន្ទាប់​ពីធ្វើសកម្មភាពឆក់​ទូរស័ព្ទ​ដៃតាម​ផ្លូវ​សាធារណៈ។ ជនរងគ្រោះ​ឈ្មោះ​ ធីម​ គីម​ស្រ៊ុន​ ភេទ​ស្រី​ អាយុ​២០ឆ្នាំ មុខរបរ​ កម្ម​ករ​រោងចក្រ​ ស្នាក់​នៅ​ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។

ជន​សង្ស័យឈ្មោះ​ ម៉ៅ​ ភារុណ​ ភេទ​ប្រុស​ មុខរបរ​ ជាង​ភ្លើង​ ស្នាក់នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។

វត្ថុ​តាំង​ដកហូត៖​ ទូរស័ព្ទ​ដៃ​ ចំនួន​០១គ្រឿង​ ជា​របស់​ជនរងគ្រោះ​។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online