នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៧:៣០នាទី នៅចំណុចក្រុមទី២២ ភូមិស្ពានទំនាប ឃើញុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហែង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានចុះប្រតិបត្តិការ បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១នាក់ ឈ្មោះ ញ៉ែម សារឿន ហៅ លីម ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិស្ពានទំនាប ឃើញុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២ថង់ និង ៧កំណាត់ទុយោ ទម្ងន់១,៣៩ក្រាម (ទាំងសំបក)
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបានកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online