ឃាត់ខ្លួនបុរសម្នាក់ជាឪពុកចុង ករណីចាប់រំលោភសេពសេពសន្ថវៈលើអនីតិជន

ព្រះវិហារ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ១៦និង៣០នាទី កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងឈ្មោះ ងន អៀម ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ (ម្តាយជនរងគ្រោះ) លើករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុះផ្ទះជនរងគ្រោះ ស្ថិននៅភូមិសម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ជនសង្ស័យឈ្មោះ ហ៊ីម ធីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ (ត្រូវជាឪពុកចុង)។

ជនរងគ្រោះឈ្មោះ ហ៊ីម ហូត ភេទស្រី អាយុ០៦ឆ្នាំ មុខរបរសិស្ស (កូនចុង)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជូនសំណុំរឿង និងជនសង្ស័យចំនួន ០១នាក់ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online