សមត្ថកិច្ចនគរបាល ឃាត់ខ្លួនស្ត្រីម្នាក់ កុម្ម៉ង់ទិញថ្នាំញៀនដឹកជញ្ជូនតាមរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយទទូលបានពត៎មានពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ថា មានការផ្ញើរថ្នាំញៀនតាមរយៈក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ពីភ្នំពេញមកបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យជំនាញ បានចុះទៅដល់ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ និងបានសហការជាមួយគ្នាដោយឲ្យកម្លាំងសមត្ថកិច្ចបន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូនដឹកកញ្ចប់ថ្នាំញៀនយកទៅឲ្យមេក្លោងដែលកុម្ម៉ង់ទិញ នៅចំនុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

នាពេលនេះ ជនសង័្សយត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online