ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់
ស្រុកព្រៃនប់÷ នៅថ្ងៃទី១២.០១.២០២២ វេលាម៉ោង ១៤.៣០នាទីរសៀល លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាល ស្រុកព្រៃនប់ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ចុះបង្រ្កាបករណី គ្រឿងញៀនមួយកន្លែង នៅចំណុចចំការខ្នុរក្នុងទូរកុងតឺន័រស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាវ ហេរ៉ូ ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងនោះយើងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៤កញ្ចប់(ធំ០១តូច២៣)
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ជញ្ជីងថ្លឹងចំនួន០១ គ្រឿង
-ម៉ូតូចំនួន០១ គ្រឿង
-កាំភ្លើងខ្លីចំនួន០១ ដើមម៉ាកK៥៩ បង់ចំនួន០២ និងគ្រាប់ចំនួន១៣គ្រាប់ ។
បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕