សិស្សសាលាអាយុ១៤ឆ្នាំ យកគីបគ្រាប់មកលេងបណ្តាលឱ្យផ្ទុះស្លាប់នៅខេត្តកំពង់ធំ
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មានករណីសិស្សសាលា យកគីបគ្រាប់មកលេងបណ្តាលឱ្យផ្ទុះស្លាប់នៅនឹងផ្ទះជនរងគ្រោះ នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ឡាយ សីហា ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលាបឋមសិក្សាឈូក មានទីលំនៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់នៅពេលឃើញមីននិងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕