តារាចម្រៀងដ៏ល្បីល្បាញរបស់អ៊ីតាលី Andrea Borcelli នឹងមកសម្តែងនៅខេត្តសៀមរាប នាអំទ្បុងខែមេសាខាងមុខ

ក្រុមវង់តន្ត្រី និងតារាចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី Andrea Borcelli គ្រោងនឹងមកសម្តែងតន្ត្រីនៅខេត្តសៀមរាបអង្គរ នៅអំទ្បុង ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីជាការរួមចំណែកដល់ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសមកកាន់កម្ពុជា ដែលការប្រគុំតន្ត្រីនេះរៀបចំដោយឯកឧត្ដម សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។

ឯកឧត្ដម សុខ សុក្រឹត្យា បានបញ្ជាក់ថា ក្នុងឱកាសទៅសិក្សាស្វែងយល់អំពីការអភិវឌ្ឍន៍វិសយ័ទេសចរណ៍នៅខេត្តភូកេតប្រទេសថៃ ឯកឧត្ដម ក៏មានឱកាសជួបពិភាក្សាការងារជាមួយក្រុមវង់តន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី Andrea Borcelli និងបានជម្រាបជូនអំពីស្ថានភាពកូវីដ- នៅកម្ពុជា និងភាពជោគជ័យនៃការយកឈ្នះលើជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានបង្ហាញអំពីសក្តានុពលដែលមិនរីងស្ងួតនៃវិស័យទេសចរណ៌វប្បធម៌និងធម្មជាតិរបស់ប្រទេសកម្ពុជាដល់ក្រុមតន្ត្រី Adrea Borcelli ផងដែរ។

ឯកឧត្ដម បានឲ្យដឹងទៀតថា ដើម្បីផ្សព្វផ្សាយ និងជាគោលដៅអូសទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ឯកឧត្ដម ក៏បានស្នើ និងអញ្ជើញក្រុមតន្ត្រីដ៏ល្បីល្បាញលើសកលលោកមួយនេះមកសម្តែងនៅខេត្តសៀមរាបនៅខែមេសាខាងមុខ ហើយក៏ទទួលបាននូវការយល់ព្រមពីអ្នកដឹកនាំវង់តន្ត្រីដ៏ល្បីនេះផងដែរ ដូច្នេះការប្រគុំតន្ត្រីរបស់ក្រុមតន្ត្រី Adrea Borcelli នៅខេត្តសៀមរាបនាពេលខាងមុខ គឺជាព្រឹត្តិការណ៏ខ្នាតអន្តរជាតិដ៏ធំដែលមិនធ្លាប់មាននាពេលកន្លងទៅសម្រាប់ប្រទេសកម្ពុជា ហើយនេះក៏ជាជោគជយ័មួយក្នុងប្រវត្តិសាស្ត្រកម្ពុជាផងដែរ ហើយព្រឹត្តិការណ៍នោះ ក៏ជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីជួយជំរុញ និងលើកកម្ពស់វិសយ៏ទេសចរណ៌ទ្បើងវិញនៅក្នុងនិងក្រោយ​វិបត្តិកូវីដ-១៩។

ឯកឧត្ដម សុខ សុក្រឹត្យា រំពឹងថា ផ្តើមចេញពីព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម និងល្បីល្បាញនោះ កម្ពុជានឹងទទួលបានមកវីញនូវភ្ញៀវទេសចរ អន្តរជាតិប្រកបដោយគុណភាព រួមទាំងអ្នកវិនិយោគទុនប្រកបដោយសក្តានុពលនៅជុំវិញពិភពលោកមកស្គាល់ និងស្វែងយល់ការពិតជាក់ស្តែងបន្ថែមទៀតអំពីសក្តាវិនិយោគនៅប្រទេសកម្ពុជា។ ទន្ទឹមនោះព្រឹត្តិការណ៏នេះនឹង​ជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅសុវត្ថិភាព សុខសន្តិភាពដ៏ពិតប្រាកដមួយសម្រាប់ភ្ញៀវទេស​ចរនិងវិនិយោគិន និងជាផ្នែកមួយក្នុងការរៀប​ចំកំណែទំរង់ស៊ីជំរៅក្នុងវិស័យទេសចរណ៍នាពេលអនាគតផងដែរ។

សូមជម្រាបថា ក្រុមតន្ត្រី Andrea Borcelli គឺជាក្រុមតន្ត្រីដ៏ល្បីល្បាញខ្នាតអន្តរជាតិរបស់ប្រទេស​អ៊ីតាលី ខណៈដែលតារាចម្រៀង Andrea Borcelli ដែលជាជនពិកាកើតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨​ក្នុងត្រកូលកសិករនៃប្រទេសអ៊ីតាលី ហើយ​បទ​ចម្រៀងរបស់ Anrea Borcelli ដែលល្បីល្បាញបំផុតក្នុងឆ្នាំ១៩៩៩ គឺបទ “The Prayer” ដែលច្រៀងរួមគ្នាជាមួយ Celine Dion ហើយទទួលបានពានរង្វាន់ Golden Globe សម្រាប់ចម្រៀងដើមល្អបំផុត ៕

ប្រភព ៖ Fresh News

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online