សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា

កណ្ដាល÷ កើតហេតុថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី នៅចំណុចបឹងកាទីងរីង ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះគង់ នី ភេទប្រុស អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅ ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះរឿន នឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី ទីលំនៅ ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ ផ្លែដែកប្រវែង៣តឹក ដងឫស្សីប្រវែង៦តឹក ចំនួន០១

សភាពរឿងហេតុ÷ មុនពេលកើតហេតុ០៥ថ្ងៃជនសង្ស័យឈ្មោះរឿន នឿន បានទៅឆក់ត្រីក្បែរៗសម្រាស់របស់ជនរងគ្រោះឈ្មោះគង់ នី ពេលនោះជនរងគ្រោះបានស្ដីឲ្យទៅជនសង្ស័យថាហេតុអីបានចេះតែមកឆក់ត្រីក្បែរៗសម្រាស់របស់គេនិងរបស់បងប្អូនគេដូច្នេះ ហើយអ្នកទាំងពីរក៏មានការឈ្លោះប្រកែកជេរគ្នាក្រោយមកនៅថ្ងៃបន្ទាប់វេលាម៉ោង ១១:០០នាទីជនសង្ស័យនិងជនរងគ្រោះក៏មានការឈ្លោះប្រកែកជេរគ្នាម្តងទៀតនៅចំណុចកើតហេតុដដែល ដោយសារជនសង្ស័យខឹង មានអ្នកណាបានកាត់ផ្ដាច់ខ្សែកាបដែលចងជាប់និងទូករបស់គេសម្រាប់ភ្ជាប់ចរន្តឆក់ត្រី ហើយពីពេលនោះមកជនសង្ស័យឲ្យតែជួបជនរងគ្រោះចេះតែជេរជនរងគ្រោះរហូត។

លុះនៅថ្ងៃទី១៦.០១.២០២២ វេលាម៉ោង០៩:០០នាទី ជនសង្ស័យបានទៅនេសាទត្រីទៀតស្រាប់តែទៅដល់ឃើញទូករបស់គេធ្លាយបាតដោយមិនដឹងអ្នកណាជាអ្នកធ្វើក៏មានចិត្តខឹងសង្ស័យទៅលើជនរងគ្រោះជាអ្នកធ្វើទើបត្រឡប់មកផ្ទះវិញយកកាំបិតផ្គាក់ ទៅតាមរកជនរងគ្រោះដែលកំពុងហ៊ុំសម្រាស់ជាមួយឈ្មោះមឿន រ៉ុម ឈ្មោះខិន ខុន ឈ្មោះញឹម ហេង នៅចំណុចកើតហេតុខាងលើ ពេលជនសង្ស័យទៅដល់ឃើញជនរងគ្រោះកំពុងអង្គុយលើទូកក៏ហក់ចុះទៅកាប់ជនរងគ្រោះនិងកាំបិតផ្គាក់តែមិនត្រូវ ហើយជនរងគ្រោះបានលោតទឹកហែលសំដៅទៅលើគោក ជនសង្ស័យក៏ហែលទឹកដេញតាមជនរងគ្រោះរហូតឡើងដល់លើគោក តែជនរងគ្រោះបានរត់គេចចូលទៅក្នុងចំការពោតបាត់ទើបជនសង្ស័យរកជនរងគ្រោះមិនឃើញ ក៏បានវិលត្រឡប់មកផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online