អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងនៅរាជធានីភ្នំពេញ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន
អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចផ្ទះលេខ៣៣G ផ្លូវ១១១ ភូមិ២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគិ្គសនីពីកង់អាគុយ ហើយបានធ្វើឲ្យខូចខាតឆេះម៉ូតូប្រេីអាគុយចំនួន ៣គ្រឿង, កង់អាគុយ១, អាគុយចំនួន២, គ្រឿងបន្លាស់មួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
នៅវេលាម៉ោង ១និង០០នាទីយប់រំលងអាធ្រាត្រ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹក៕