ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចស្ថានមានទំហំទោស

ស្រុកបរកែវ÷ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបរកែវបានអោយដឹងថាកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣៥នាទី នៅចំណុចដីឡូត៍នៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតគិរី មានករណីចោរកម្មមួយកើតឡើង ដោយបានលួចលុយចំនួន៤៨០ដុល្លារ និងលុយខ្មែរចំនួន៣២៦,០០០៛ ។

របាយការណ៍បញ្ជាក់ថា ជនសង្ស័យមានគ្នាចំនួន០២នាក់ មានអត្តសញ្ញាណដូចខាងក្រោម÷

១/ ឈ្មោះ ជា សុខជឿន ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ បច្ចុប្បន្ន រស់ នៅ ភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។

២/ ឈ្មោះ វិត ភេទប្រុស មានទីលំនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតគិរី ។ បានជិះម៉ូតូម៉ាកវេវ គេចខ្លួនបាត់។

ចំណែកជនរងគ្រោះឈ្មោះ លី ធីដា ភេទ ស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះបានខលមកប្ដឹងអោយជួយអន្តរាគមន៍ករណីចោរកម្មខាងលើភ្លាម កម្លាំងសមត្ថកិច្ច ក៏បានទៅដល់កន្លែងកើតហេតុ និងចាប់បានជនសង្ស័យចំនួន០១នាក់ ហើយម្នាក់ទៀតបានគេចខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕