កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋ១២១នាក់ ត្រឡប់មកពីប្រទេសថៃចូល កម្ពុជាវិញ នៅស្រុកកំរៀង

នៅថ្ងៃអង្គារ ទី២២ ខែកុម្ភ: ឆ្នាំ២០២១២ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករ១២១នាក់វិលត្រឡប់មកស្រុកវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋចំនួន ១២១នាក់ (ស្រី ៤១នាក់) ក្មេង ១២នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖

-វិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ ប្រុស

-ពលករចំនួន ៤៤នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង

ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងរួច ចំនួន ៧៦នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online