យ៉ាងហោចណាស់មនុស្ស ០៣នាក់បានស្លប់ និងរងរបួស ១១នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុករលាប្អៀរ

នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង១៨នាទី នៅលើផ្លូវក្រាលកៅស៊ូ លេខ១៤៣ ស្ថិតក្នុងភូមិក្លែងព៌ណ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌សពាក់ស្លាកលេខកំពង់ចាម2A-8529 ធ្ធ្វើដំណើរ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបែកកង់ក្រោយខាងឆ្វេង បណ្ដាលឲ្យរថយន្តក្រឡាប់ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ចំនួន០៣នាក់(ប្រុស) នឹងរងរបួស មនុស្សចំនួន១១នាក់ ស្រីចំនួន០៧នាក់។ ក្រោយពេលកើតហេតុរួច អ្នកបើកបរ ទុករថយន្តចោល ហើយរត់គេចខ្លួនបាត់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online