ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
កំពត: នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង ៣០នាទី តាមការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ទោ ទឹម សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ស្ថិតនៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់:
១.ឈ្មោះ កង ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។
-ថ្នាំញៀន ៥កញ្ចប់
-ទូរស័ព្ទដៃ ២គ្រឿង
-ជញ្ជីង ០២គ្រឿង ។
បច្ចុប្បន្ន កម្លាំងយើងកំពុងកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕