ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ លួច(ម៉ូតូ)

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧:២០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០១នាក់ ពីបទ៖លួច(​​ម៉ូតូ០១គ្រឿង) នៅចំណុចមុខធនាគារប្រាសាក់ ផ្ទះលេខ៦៦៥ ផ្លូវព្រះមុនីវង្សភូមិ ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឌី គឹមតេង ហៅអាឆ្អឹង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។​

វត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង ម៉ាកសង់សេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1U-3456លេខតួនិងលេខម៉ាស៊ីនND125ME6106145 (របស់ជនរងគ្រោះ) ត្រូវបានសមត្ថកិច្ចប្រគល់ឳ្យជនរងគ្រោះវិញតាមពាក្យស្នើរសុំ ដោយមានការឯកភាពពីលោក ឆាយ ហុង ព្រះរាជអាជា្ញរង សាលាដំបូងរាជធានីភ្នំពេញ។

-កាបូបម៉ាក B.N.S.DAISHU ចំនួន០១

-កូនសោម៉ូតូចំនួន១៣សោរ

-ដែកកាប់ចុងស្រួចដងខ្មៅចំនួន០១

-ទូល័រវីសកែច្នៃរាងអក្សរតេចំនួន០១

-ទូល័រវីសចុងស្រួចពណ៍លឿងលាយខៀវ

-សោរខ្សៀលេខ១០រាងអក្សរអិល

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕