ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ចាស់ទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់
មណ្ឌលគិរី÷ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២២ វេលាម៉ោង១០និង០៤នាទី នៅលើដងផ្លូវជាតិលេខ៧៦A ទល់មុខរមណីយដ្ឋានចំការការហ្វេចន្លោះគីឡូម៉ែត្រលេខ១២៨និងលេខ១២៩ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរ្យ ខេត្តមណ្ឌលគិរី។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ចាស់ទិសគ្នា។
១. អ្នកបើករថយន្តមានឈ្មោះ សួន ភា ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ ជាអ្នកបើកបរ រស់ខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននឋៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពុំមានរងរបួសបើកបររថយន្តម៉ាកRUBICCON ពណ៍ប្រផេះផ្លាកលេខ កម្ពុជា M.M 1818 រងការខូចខាតកង់មុខខាងឆ្វេង។
២. អ្នកបើកម៉ូតូមានឈ្មោះ ត្រាញ់ ប្រិច ភេទប្រុសអាយុ២៦ឆ្នាំជនជាតិព្នងមុខរបរបុគ្កលិកអង្គការWWF ផ្នែកស្រាវជ្រាវ ទីលំនៅបច្ចុប្បន្ន ភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបើកបរ ម៉ូតូម៉ាកទ្រីមសងពណ៍ខ្មៅផ្លាកលេខគ្មាន មានមួក កញ្ចក់គ្មានបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាវាស់វែងនិងធ្វើកាត្រួតពិនិត្យរួចបានរួចរាល់និងបានប្រគល់សជនរងគ្រោះអោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
រីឯរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកមករក្សាទុក្ខនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីរងចាំការដោះស្រាយនៅពេលក្រោយ៕