ជនសង័្សយម្នាក់លួចយកទ្រព្យសម្បត្តិព្រះសង្ឃក្នុងវត្តត្រូវសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួនអនុវត្តតាមច្បាប់

នៅថ្ងៃ ពុធ ១រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០​២២ វេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅវត្តសុវណ្ណារាម ហៅវត្តអូរក្របៅ ស្ថិតក្នុងក្រុមទី៤ ភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី លួចមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តស ញ្ញាណបានធ្វើសកម្មភាពលួចយក ទ្រព្យសម្បត្តិរបស់ព្រះសង្ឃព្រះនាម មុំសំអានព្រះជន្ម​៧៥​ព្រះ​វ​ស្សា ដែលទ្រព្យសម្បត្តិនេះទុកនៅក្នុងកុដិ ។ សំភារ:បាត់បង់រួមមាន៖

-កាបូបដាក់ប្រាក់ដែលក្នុងនោះមាន​ប្រាក់រៀលចំនួន៤៥០,០០០រៀល

-ប្រាក់ដុល្លាចំនួន០១ដុល្លា

-ទូរសព្ទ័០១គ្រឿង។

ក្រោយកើតហេតុព្រះសង្ឃរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហេីយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោ បល់របស់លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី​យ៍​ឯក​ ស​ គឹមឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកជំនាញ​រួមជាមួយកម្លាំងន​គរបាលប៉ុស្តិ៍រដ្ឋបាលធ្វេីការស្រាវជ្រាវស៊េីបអង្កេត​ រហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនក្នុងថ្ងៃដដែលនេះគឺឈ្មោះ សន វ៉ាន់ធី ហៅក្ដី ភេទប្រុ​ស អាយុ៤២ឆ្នាំ រស់នៅភូមិលុង ឃុំស្វាយពោធិ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​ មានវត្តមាននៅកន្លែងកេីតហេតុ​ ។

នៅពេលសាកសួរជនសង័្សយបានឆ្លេីយសារភា​ព​ថារូបគេពិតជាបានចូលធ្វើសកម្មភាពលួចយកកាបូបដាក់ ប្រាក់របស់ព្រះសង្ឃពិតប្រាកដមែន​ ហេីយសមត្ថកិច្ចដកហូតបាន៖

-កាបូបដាក់ប្រាក់ដែលក្នុងនោះមាន​ប្រាក់រៀលចំនួន៤៥០,០០០រៀល

-ប្រាក់ដុល្លាចំនួន០១ដុល្លា

-ទូរសព្ទ័០១គ្រឿង(របស់ជនរងគ្រោះ)

-ម៉ូតូ០១គ្រឿង ម៉ាកឌ្រីម ឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ1BI-0860,រួមទាំង ចិញ្ជៀនធ្វើពីលោហៈធាតុ​ពណ៌លឿង ០១វង់,ខ្សែដៃធ្វើពីលោហៈធាតុពណ៌លឿង ០១ខ្សែ

-ទូរសព្ទ័០១គ្រឿង (របស់ជនសង្ស័យ)។

នៅពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួនក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់​ រីឯសម្ភារៈដែលដកហូតបានប្រគល់និងប្រគេនជូនព្រះសង្ឃវិញហេីយ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online